2. កុំប្រញាប់ជ្រួលច្របល់ ឬស្លន់ស្លោឡើយ ទោះបីដោយសារវិញ្ញាណណា ពាក្យសំដីណា ឬសំបុត្រណាដែលទំនងជាមកពីយើងក្ដីដែលថា ថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។
3. កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន
4. វាគឺជាអ្នកប្រឆាំង ហើយលើកតម្កើងខ្លួនខ្ពស់ជាងអ្វីៗដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំផង ដូច្នេះហើយបានជាវាអង្គុយក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ ហើយតាំងខ្លួនជាព្រះទៀតផង។
5. តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ?
6. ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់អ្វីដែលឃាត់វាហើយ ដើម្បីឲ្យវាលេចមកតាមពេលកំណត់របស់វា។
7. ដ្បិតអាថ៌កំបាំងរបស់ការប្រឆាំងច្បាប់កំពុងធ្វើសកម្មភាពស្រាប់ហើយ គ្រាន់តែឥឡូវនេះមានអ្នកកំពុងឃាត់វា លុះត្រាតែអ្នកនោះត្រូវដកចេញ