Khmer Christian Bible

២ ថែស្សាឡូនីច 1:5-10 Khmer Christian Bible (KCB)

5. នោះ​ជា​ភស្ដុតាង​អំពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។​

6. ដ្បិត​នេះ​ជា​សេចក្ដីសុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួកអ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​វិញ​

7. ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​

8. នៅ​ក្នុង​អណ្ដាត​ភ្លើង​ ដើម្បី​សងសឹក​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​ និង​អស់​អ្នក​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង។​

9. ពួកគេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​វិនាស​ដ៏​អស់កល្ប​ជានិច្ច​ គឺ​ឃ្លាត​ឆ្ងាយ​ពី​ព្រះភក្ដ្រ​ព្រះអម្ចាស់​ និង​ពី​អំណាច​ដ៏​មាន​សិរី​រុងរឿង​របស់​ព្រះអង្គ​

10. នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ ដើម្បី​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ និង​ដើម្បី​ទទួល​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចំណោម​ពួកអ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។​