1. ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់។
2. សូមទទួលយើងផង យើងមិនបានធ្វើខុសនឹងអ្នកណាទេ យើងមិនបានបំផ្លាញអ្នកណាទេ ហើយយើងក៏មិនបានបោកប្រាស់អ្នកណាដែរ។
3. ខ្ញុំនិយាយនេះ មិនមែនជាការផ្ដន្ទាទោសដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានបា្រប់អ្នករាល់គ្នាជាមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្ដរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា
4. ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដោយក្លាហាន ហើយមានមោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
5. ម្យ៉ាងទៀត កាលយើងបានមកដល់ស្រុកម៉ាសេដូន នោះរូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ ប៉ុន្ដែត្រូវរងទុក្ខលំបាកគ្រប់បែបយ៉ាង គឺខាងក្រៅមានការតទល់ រីឯខាងក្នុងមានសេចក្ដីភ័យខ្លាច
6. ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស
7. មិនត្រឹមតែតាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះ ធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។