Khmer Christian Bible

២ កូរិនថូស 6:7-15 Khmer Christian Bible (KCB)

7. និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​

8. ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​

9. ជា​អ្នក​គ្មាន​គេ​ស្គាល់​ ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ ជា​អ្នក​ជិត​ស្លាប់​ ប៉ុន្ដែ​យើង​នៅរស់​ ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ​

10. ជា​អ្នក​ព្រួយចិត្ដ​ ប៉ុន្ដែ​ត្រេកអរ​ជានិច្ច​ ជា​អ្នក​ក្រ​ក្សត់​ ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចម្រុង​ចម្រើន​ ជា​អ្នក​គ្មាន​អ្វី​សោះ​ ប៉ុន្ដែ​មាន​សព្វ​គ្រប់។​

11. បងប្អូន​នៅ​ក្រុង​កូរិនថូស​អើយ!​ យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​រាល់គ្នា​ រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំ​ទូលាយ​ដែរ​

12. យើង​មិន​បាន​បង្ខាំង​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​ចិត្ដ​អ្នក​រាល់គ្នា​បង្ខាំង​អ្នក​រាល់គ្នា​វិញ។​

13. ឥឡូវ​នេះ​ ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ‍​របស់​ខ្ញុំ​ថា​ ចូរ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តប​ស្នង​ដូច​គ្នា​ដែរ​ចុះ។​

14. មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ​ ដ្បិត​តើ​សេចក្ដី​សុចរិត​ និង​សេចក្ដី​ទុច្ចរិត​ប្រកប​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន?​

15. តើ​ព្រះគ្រិស្ដ​ និង​អារក្ស​បេលាល​ស្រុះស្រួល​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​យ៉ាង​ដូចម្ដេច​បាន?​