Khmer Christian Bible

២ កូរិនថូស 6:16-18 Khmer Christian Bible (KCB)

16. តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន?​ ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដូច​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ថា៖​ «យើង​នឹង​គង់​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង»​

17. ដូច្នេះ​ហើយ​ ព្រះអម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ចាកចេញ​ពី​ក្នុង​ចំណោម​ពួកគេ​ ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង​ រួច​កុំ​ពាល់​របស់​មិន​ស្អាត​ឡើយ​ នោះ​យើង​នឹង​ទទួល​អ្នក​រាល់គ្នា​

18. យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង​ គឺ​ព្រះអម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ មាន​បន្ទូល​ដូច្នេះ»។​