4. ខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងស្រក់ទឹកភ្នែក ដោយមានសេចក្ដីវេទនាជាច្រើន និងឈឺចាប់ក្នុងចិត្ដ មិនមែនដើម្បីឲ្យអ្នករាល់គ្នាព្រួយទេ គឺដើម្បីឲ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានយ៉ាងលើសលប់ចំពោះអ្នករាល់គ្នា។
5. ប៉ុន្ដែបើអ្នកណាម្នាក់ធ្វើឲ្យព្រួយ អ្នកនោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ ប៉ុន្ដែឲ្យអ្នកទាំងអស់គ្នាព្រួយខ្លះ គឺខ្ញុំមិនបំផ្លើសទេ
6. ហើយការដាក់ទោសសម្រាប់មនុស្សបែបនេះពីមនុស្សភាគច្រើន នោះល្មមហើយ
7. ដូច្នេះអ្នករាល់គ្នាគួរលើកលែងទោស ព្រមទាំងកម្សាន្ដចិត្ដគាត់វិញ ក្រែងលោការព្រួយចិត្ដហួសប្រមាណលេបយកអ្នកនោះទៅ
8. ហេតុនេះខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យបញ្ជាក់ពីសេចក្ដីស្រឡាញ់ចំពោះគាត់។
9. ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
10. បើអ្នករាល់គ្នាលើកលែងទោសរឿងអ្វីមួយឲ្យអ្នកណាម្នាក់ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ ហើយរឿងអ្វីមួយដែលខ្ញុំបានលើកលែងទោសហើយនោះ បើខ្ញុំលើកលែងទោសរឿងអ្វីមួយមែន គឺខ្ញុំបានលើកលែងទោសដោយសារអ្នករាល់គ្នានៅចំពោះព្រះវត្តមានរបស់ព្រះគ្រិស្ដ