Khmer Christian Bible

២ កូរិនថូស 13:9-13 Khmer Christian Bible (KCB)

9. ​ព្រោះ​យើង​ត្រេកអរ​ ពេល​ដែល​យើង​ខ្សោយ​ ហើយ​អ្នក​រាល់គ្នា​រឹងមាំ​ ប៉ុន្ដែ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍។​

10. ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​

11. ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​

12. ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ រីឯ​ពួក​បរិសុទ្ធ​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

13. សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​