Khmer Christian Bible

២ កូរិនថូស 10:4-10 Khmer Christian Bible (KCB)

4. ព្រោះ​គ្រឿង​សឹក​សង្រ្គាម​របស់​យើង​មិន​មែន​ខាង​សាច់ឈាម​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត​

5. ​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​

6. ហើយ​ត្រៀម​ជា​ស្រេចដាក់​ទោស​ការ​មិន​ស្ដាប់​បង្គាប់​ទាំងឡាយ​ ​នៅ​ពេល​ដែល​ការស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​បាន​ពោរ​ពេញ។​

7. ​អ្នក​រាល់គ្នា​មើល​អ្វីៗ​តាម​សំបក​ក្រៅ​ប៉ុណ្ណោះ​ បើ​អ្នកណា​ជឿ​ជាក់​ថា​ ខ្លួន​ជា​របស់​ព្រះគ្រិស្ដ​ ចូរ​ឲ្យ​អ្នក​នោះ​គិត​ពី​សេចក្ដី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ចុះ​ថា​ ​យើង​ក៏​ជា​របស់​ព្រះគ្រិស្ដ​ដូច​គេ​ដែរ។​

8. ទោះបី​ខ្ញុំ​អួត​ជ្រុល​អំពី​សិទ្ធិ​អំណាច​របស់​យើង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​សម្រាប់​ស្អាង​ចិត្ដ​ មិន​មែន​សម្រាប់​បំផ្លាញ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ​

9. ​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ ហាក់​ដូចជា​ខ្ញុំ​បំភ័យ​អ្នក​រាល់គ្នា​តាមរយៈ​សំបុត្រ​របស់​ខ្ញុំ​

10. ដ្បិត​មាន​គេ​និយាយ​ថា​ សំបុត្រ​របស់​គាត់​ធ្ងន់ៗ​ និង​មាន​អំណាច​ណាស់​ ប៉ុន្ដែ​ពេល​ជួប​ រូបកាយ​របស់​គាត់​ខ្សោយ​ ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។​