Khmer Christian Bible

១ ថែស្សាឡូនីច 1:1-3 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ។​

2. យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច។​

3. នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​