2. កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
3. កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
4. ប៉ុន្ដែព្រះជាម្ចាស់ដែលមានសេចក្ដីមេត្តាករុណាដ៏បរិបូរ ព្រះអង្គស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ
5. ទោះបីយើងបានស្លាប់នៅក្នុងកំហុសរបស់យើងក៏ដោយ ក៏ព្រះអង្គប្រោសយើងឲ្យមានជីវិតរួមជាមួយព្រះគ្រិស្ដដែរ ដូច្នេះ អ្នករាល់គ្នាទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ
6. ហើយនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដ និងបានឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅឯស្ថានសួគ៌
7. ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ
8. ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះជាម្ចាស់
9. ហើយក៏មិនមែនមកពីការប្រព្រឹត្តិដែរ ក្រែងលោមានអ្នកណាម្នាក់អួតខ្លួន
10. ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។