Khmer Christian Bible

វិវរណៈ 6:12-17 Khmer Christian Bible (KCB)

12. ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ ខ្ញុំ​ក៏​ឃើញ​ថា​ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ដួង​អាទិត្យ​ត្រលប់​ជា​ងងឹត​ដូច​ជា​ក្រណាត់​ធ្វើ​ពី​រោម​ពណ៌​ខ្មៅ​ ហើយ​លោកខែ​ទាំង​មូល​ក៏​ត្រលប់​ដូច​ជា​ឈាម​

13. រីឯ​ផ្កាយ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ផែនដី​ ដូច​ជា​ផ្លែ​ល្វា​ខ្ចីៗ​ជ្រុះ​ពី​ដើម​ដោយ​ត្រូវ​ខ្យល់​ធំ​បក់​ប៉ះ​

14. ហើយ​ផ្ទៃ​មេឃ​បាន​បាត់​ទៅ​ដូច​ជា​គេ​មូរ​អត្ថបទ​គម្ពីរ​ទុក​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​កោះ​ក៏​ត្រូវ​បាន​រើចេញ​ពី​កន្លែង​របស់​វា​ដែរ។​

15. នោះ​ពួក​ស្ដេច​នៅ​ផែនដី​ ពួកអ្នក​ធំ​ ពួក​មេទ័ព​ ពួក​អ្នកមាន​ ពួកអ្នក​ខ្លាំង​ពូកែ​ និង​ពួក​បាវបម្រើ​ ព្រមទាំង​ពួកអ្នក​ជា​ទាំងឡាយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ​ និង​នៅ​តាម​ក្រហែង​ថ្ម​ភ្នំ​

16. ទាំង​និយាយ​ទៅ​ភ្នំ​ និង​ថ្ម​ថា៖​ «ចូរ​ធ្លាក់​មក​លើ​យើង​ ហើយ​បំបាំង​យើង​ពី​ព្រះភក្រ្ត​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ និង​ពី​សេចក្ដី​ក្រោធ​របស់​កូនចៀម​ចុះ​

17. ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​ និង​របស់​កូនចៀម​បាន​មក​ដល់​ហើយ​ តើ​អ្នកណា​អាច​ទ្រាំ​បាន?»