1. បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានបាត់ទៅ ក៏គ្មានសមុទ្រទៀតឡើយ
2. ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។
3. ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេ ពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ
4. ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។