Khmer Christian Bible

វិវរណៈ 20:6-10 Khmer Christian Bible (KCB)

6. មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។

7. លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​

8. ហើយ​វា​នឹង​ចេញ​ទៅ​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ គឺ​ពួក​កុក​ និង​ពួក​ម៉ាកុក​ដើម្បី​ប្រមូល​ពួកគេ​មក​ច្បាំង។​ ពួកគេ​មាន​ចំនួន​ដូច​ជា​ខ្សាច់​សមុទ្រ។​

9. ពួកគេ​ក៏​ទ្បើង​ទៅ​ពាស​ពេញ​លើ​ផែនដី​ ហើយ​ទ្បោមព័ទ្ធ​ជំរុំ​របស់​ពួក​បរិសុទ្ធ​ និង​ទី​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​ ប៉ុន្ដែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ឆេះ​បំផ្លាញ​ពួកគេ​អស់​ទៅ​

10. រីឯ​អារក្ស​សាតាំង​ដែល​បោក​បញ្ឆោត​ពួកគេ​ ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វ​សាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។​