Khmer Christian Bible

វិវរណៈ 2:3-9 Khmer Christian Bible (KCB)

3. អ្នក​បាន​អត់ធ្មត់​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ឈ្មោះ​របស់​យើង​ ឥត​នឿយ​ណាយ​ឡើយ​

4. ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បោះបង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​របស់​អ្នក​ហើយ។​

5. ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​

6. ប៉ុន្ដែ​អ្នក​មាន​សេចក្ដី​នេះ​ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិ​របស់​ពួក​នីកូឡាស​ដែល​យើង​ក៏​ស្អប់​ដែរ។​

7. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​

8. «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ ព្រះ​ដ៏​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ដែល​បាន​ស្លាប់​ ហើយ​រស់​ឡើង​វិញ​ មាន​បន្ទូល​ដូច្នេះ​ថា​

9. យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​