Khmer Christian Bible

វិវរណៈ 2:16-22 Khmer Christian Bible (KCB)

16. ដូច្នេះ​ ចូរ​ប្រែចិត្ដ​ បើ​មិន​ដូច្នោះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​ ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។​

17. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​

18. «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្ដាត​ភ្លើង​ និង​បាទា​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ មាន​បន្ទូល​ដូច្នេះ​ថា​

19. យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ ការ​បម្រើ​ និង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ ការ​ប្រព្រឹត្ដិ​របស់​អ្នក​នៅ​គ្រា​ចុងក្រោយ​នេះ​ប្រសើរ​ជាង​មុន​ទៅ​ទៀត​

20. ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​

21. យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​

22. មើល៍​ យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​ ហើយ​បោះ​ពួកអ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​ លើក​លែង​តែ​ពួកគេ​ប្រែចិត្ត​ពី​ការ​ប្រព្រឹត្ដិ​របស់​នាង។​