Khmer Christian Bible

វិវរណៈ 2:12-17 Khmer Christian Bible (KCB)

12. «​ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថាឋ ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុតឋ មាន​បន្ទូល​ដូច្នេះ​ថា​

13. យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​

14. ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​

15. ហើយ​ក្នុង​ចំណោម​អ្នក​ ក៏​មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​យ៉ាង​ដូច្នោះ​ដែរ។​

16. ដូច្នេះ​ ចូរ​ប្រែចិត្ដ​ បើ​មិន​ដូច្នោះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​ ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។​

17. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​