20. សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ
21. ហើយអ្នកឯទៀតក៏ត្រូវស្លាប់ដោយសារដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ។ សត្វស្លាបទាំងអស់ក៏ឆ្អែតស្កប់ស្កល់ដោយសារសាច់ពួកអ្នកទាំងនោះ។