13. ព្រះអង្គស្លៀកសម្លៀកបំពាក់ដែលប្រឡាក់ឈាម ហើយគេហៅព្រះនាមព្រះអង្គថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»
14. រីឯកងទ័ពនៅស្ថានសួគ៌ដែលស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត សស្អាត បានជិះសេះសតាមព្រះអង្គ។
15. មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
16. ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
17. ខ្ញុំបានឃើញទេវតាមួយរូបឈរនៅក្នុងដួងអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងប្រាប់ដល់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលអាកាសថា៖ «ចូលមក ចូរប្រមូលគ្នាមកចូលរួមពិធីជប់លៀងដ៏ធំរបស់ព្រះជាម្ចាស់
18. ដើម្បីឲ្យពួកឯងស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើ ទាំងតូច ទាំងធំ»។