Khmer Christian Bible

វិវរណៈ 16:4-8 Khmer Christian Bible (KCB)

4. បន្ទាប់​មក​ ទេវតា​ទីបី​យក​ពី​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ​ និង​ប្រភព​ទឹក​ទាំងឡាយ​ នោះ​ទី​ទាំង​នោះ​ក៏​ត្រលប់​ជា​ឈាម​ដែរ។​

5. ខ្ញុំ​បាន​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា៖​ «ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ ព្រោះ​ព្រះអង្គ​បាន​សម្រេច​ធ្វើ​ការ​ទាំង​នេះ​ហើយ​

6. ដ្បិត​ពួកគេ​បាន​បង្ហូរ​ឈាម​ពួក​បរិសុទ្ធ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ឈាម​ពួកគេ​ផឹក​ គឺ​ពួកគេ​សម​នឹង​ដូច្នេះ​ហើយ»។​

7. នោះ​ខ្ញុំ​ឮ​កន្លែង​ថ្វាយ​តង្វាយ​និយាយ​ថា៖​ «មែន​ហើយ​ ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត»។​

8. ទេវតា​ទីបួន​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ​ ហើយ​ដួង​អាទិត្យ​ក៏​បាន​ទទួល​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយសារ​ភ្លើង។​