17. ទេវតាទីប្រាំពីរយកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល្ល័ង្កមកថា៖ «ការបានសម្រេចហើយ!»
18. នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំងដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។
19. ទីក្រុងដ៏ធំនោះបានបែកចេញជាបីផ្នែក ហើយទីក្រុងរបស់ជនជាតិទាំងឡាយក៏ដួលរលំ។ ព្រះជាម្ចាស់នឹកចាំពីក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ដើម្បីឲ្យពែងស្រានៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គដល់ក្រុងនោះ។
20. គ្រប់ទាំងកោះក៏រត់ទៅបាត់ ហើយភ្នំក៏លែងឃើញមានទៀតដែរ
21. ហើយមានគ្រាប់ព្រឹលធំៗ ដែលគ្រាប់នីមួយៗមានទម្ងន់មួយឋាឡាន់ធ្លាក់ចុះពីលើមេឃមកលើមនុស្ស ដូច្នេះ មនុស្សក៏ជេរប្រមាថព្រះជាម្ចាស់ ដោយព្រោះគ្រោះកាចនៃការធ្លាក់ព្រឹលនោះ ដ្បិតគ្រោះកាចនោះខ្លាំងក្រៃលែង។