Khmer Christian Bible

ភីលេម៉ូន 1:22-25 Khmer Christian Bible (KCB)

22. ម្យ៉ាង​ទៀត​ សូម​អ្នក​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​មិន​ខាន។​

23. លោក​អេប៉ាប្រាស​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ​

24. ហើយ​ម៉ាកុស​ លោក​អើរីស្ដាក​ លោក​ដេម៉ាស​ និង​លោក​លូកា​ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​

25. សូម​ឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​គ្រិស្ដ​ស្ថិត​នៅ​ជាមួយ​វិញ្ញាណ​របស់​អ្នក។​