14. ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
15. ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច
16. ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។
17. ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកន មែនសូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។
18. បើគាត់ធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្នក សូមគិតលើខ្ញុំចុះ
19. ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំលឹកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
20. មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។
21. ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្ដាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។
22. ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។
23. លោកអេប៉ាប្រាសជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដោយព្រោះព្រះគ្រិស្ដយេស៊ូ ក៏ជម្រាបសួរមកអ្នកដែរ
24. ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកាដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។
25. សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដគ្រិស្ដស្ថិតនៅជាមួយវិញ្ញាណរបស់អ្នក។