Khmer Christian Bible

ភីលីព 4:20-23 Khmer Christian Bible (KCB)

20. សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​របស់​យើង​បាន​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​

21. សូម​ជម្រាបសួរ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ រីឯ​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​

22. ពួក​បរិសុទ្ធ​ទាំង​អស់​ ជា​ពិសេស​ពួកអ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច​ក្រុង​រ៉ូម​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​

23. សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​