11. ដើម្បីឲ្យខ្ញុំបានរស់ពីស្លាប់ឡើងវិញ។
12. មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្ដែខ្ញុំព្យាយាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំសម្រាប់សេចក្ដីនោះ។
13. បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ
14. ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
15. ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះ ត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ
16. ទោះបីយើងបានទៅដល់ត្រឹមណាក៏ដោយ ក៏យើងត្រូវបន្ដទៅរកគោលដៅដដែល។
17. បងប្អូនអើយ! ចូរយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលពួកអ្នករស់នៅតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង
18. ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ
19. ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
20. ប៉ុន្ដែយើងជារាស្រ្ដស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ
21. ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។