1. ដូច្នេះបើមានការលើកទឹកចិត្ដណាមួយនៅក្នុងព្រះគ្រិស្ដ បើមានការកម្សាន្ដចិត្ដណាមួយរបស់សេចក្ដីស្រឡាញ់ បើមានសេចក្ដីប្រកបណាមួយរបស់ព្រះវិញ្ញាណ បើមានព្រះហឫទ័យសន្ដោស និងសេចក្ដីមេត្ដាករុណាណាមួយនោះ
2. ចូរបំពេញអំណររបស់ខ្ញុំចុះ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដរួបរួមគ្នា ហើយមានឆន្ទៈតែមួយ។
3. ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។
4. កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។
5. ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ
6. ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជាសេចក្ដីដែលត្រូវកាន់ខ្ជាប់ឡើយ
7. គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។
8. ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។