21. ដ្បិតសម្រាប់ខ្ញុំ រស់គឺសម្រាប់ព្រះគ្រិស្ដ ហើយស្លាប់ គឺចំណេញ
22. ប៉ុន្ដែបើការរស់នៅខាងរូបកាយនេះ ជាកិច្ចការដែលមានផលផ្លែសម្រាប់ខ្ញុំ នោះខ្ញុំមិនដឹងថានឹងជ្រើសរើសយកមួយណាទេ
23. ពេលនេះខ្ញុំរារែកដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺចង់ទៅនៅជាមួយព្រះគ្រិស្ដ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
24. ប៉ុន្ដែម្យ៉ាងទៀត ខ្ញុំនៅក្នុងរូបកាយនេះតទៅទៀត នោះចាំបាច់ជាងសម្រាប់អ្នករាល់គ្នា
25. ដោយជឿជាក់លើសេចក្ដីនេះ បានជាខ្ញុំដឹងថា ខ្ញុំនឹងរស់នៅ ហើយស្នាក់នៅជាមួយអ្នករាល់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានរីកចម្រើនឡើង ហើយមានអំណរដោយសារជំនឿ
26. និងដើម្បីឲ្យអ្នករាល់គ្នាមានមោទនៈភាពកាន់តែខ្លាំងឡើងចំពោះខ្ញុំនៅក្នុងព្រះយេស៊ូគ្រិស្ដ ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្ដងទៀត។
27. អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ