15. សូមជម្រាបសួរដល់បងប្អូននៅក្រុងឡៅឌីសេ និងនាងនីមផាស ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះនាងដែរ។
16. ពេលណាអ្នករាល់គ្នាបានអានសំបុត្រនេះរួចហើយ ចូរឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។
17. សូមប្រាប់លោកអើឃីពថា៖ «ចូរយកចិត្ដទុកដាក់ចំពោះមុខងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ចុះ ដើម្បីបំពេញមុខងារបម្រើនោះឲ្យបានសម្រេច»។
18. ខ្ញុំប៉ូលសរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយសូមអ្នករាល់គ្នានឹកចាំអំពីការជាប់ចំណងរបស់ខ្ញុំផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។