10. លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។
11. រីឯលោកយេស៊ូដែលហៅថាយូស្ទុស ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលជាអ្នករួមការងារសម្រាប់នគរព្រះជាម្ចាស់ ហើយបានលើកទឹកចិត្ដខ្ញុំទៀតផង។
12. លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។