Khmer Christian Bible

កូឡូស 4:1-4 Khmer Christian Bible (KCB)

1. ចៅហ្វាយ​រាល់គ្នា​អើយ!​ ចូរ​ផ្ដល់​យុត្ដិធម៌​ និង​ភាព​ត្រឹមត្រូវ​ដល់​បាវបម្រើ​របស់​អ្នក​ចុះ​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ។​

2. ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទាំង​ប្រុង​ស្មារតី​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ការ​អរព្រះគុណ​

3. ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ គឺ​សូម​ឲ្យ​ព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះបន្ទូល​ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​ ដែល​ខ្ញុំ​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង​

4. និង​សូម​ឲ្យ​ខ្ញុំ​បង្ហាញ​អាថ៌កំបាំង​នោះ​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​