Khmer Christian Bible

កូឡូស 2:10-16 Khmer Christian Bible (KCB)

10. ហើយ​អ្នក​រាល់គ្នា​ក៏​បាន​ពេញ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ ដ្បិត​ព្រះអង្គ​ជា​ព្រះសិរ​លើ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំង​អស់​

11. ហើយ​នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​ គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ‍​ ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង‍​ឯ​ព្រះគ្រិស្ដ​ ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។​

12. អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​

13. នៅ​ពេល​អ្នក​រាល់គ្នា​ស្លាប់​នៅ​ក្នុង‍​បាប​ និង​ការ​មិន​កាត់ស្បែក​ខាង​សាច់ឈាម​ ព្រះអង្គ​បាន​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះអង្គ​ ទាំង​លើក​លែង​ទោស​បាប​ទាំង​អស់​របស់​យើង​ផង​

14. ហើយ​ព្រះអង្គ​បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​នឹង​យើង​ គឺ​បញ្ញត្ដិ​ទាំងឡាយ​ដែល​ប្រឆាំង​យើង​ ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំង​នោះ​ចេញ​ ដោយ​ដំ​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង។​

15. ព្រះអង្គ​បាន​បំផ្លាញ​អំណាច​នៃ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំងឡាយ​ដោយ​បំបាក់មុខ​ពួកវា​នៅ​ទី​សាធារណៈ​ ហើយ​បាន​យក​ឈ្នះ​ពួកវា​ដោយ​ឈើ​ឆ្កាង។​

16. ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​ថ្កោល​ទោស​អ្នក​រាល់គ្នា​អំពី​ការ​បរិភោគ​ ការ​ផឹក​ ឬ​អំពី​ពិធី​បុណ្យ​ បុណ្យ​ចូល​ខែ​ និង​ថ្ងៃ​សប្ប័ទ​ឡើយ​