25. ហើយខ្ញុំក៏ត្រលប់ជាអ្នកបម្រើក្រុមជំនុំស្របតាមតួនាទីមើលការខុសត្រូវដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់
26. គឺជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុកតាំងពីអស់កល្បតរៀងមក ប៉ុន្ដែ ឥឡូវនេះ បានបង្ហាញឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់
27. ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
28. យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ
29. ហើយសម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតយុទ្ធដោយអានុភាពរបស់ព្រះអង្គដែលធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ។