14. រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ
15. ដ្បិតការកាត់ស្បែក ឬមិនកាត់ស្បែកមិនមែនជាអ្វីឡើយ សំខាន់គឺការកើតជាថ្មី។
16. សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណាមានដល់អស់អ្នកដែលរស់នៅតាមគោលការណ៍នេះ ព្រមទាំងជនជាតិអ៊ីស្រាអែលរបស់ព្រះជាម្ចាស់។
17. ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាម្នាក់បង្កបញ្ហាឲ្យខ្ញុំទៀត ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូលើរូបកាយរបស់ខ្ញុំស្រាប់ហើយ។
18. បងប្អូនអើយ! សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នាចុះ អាម៉ែន។