15. ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។
16. សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ
17. លើកទឹកចិត្តអ្នករាល់គ្នា ហើយពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើងក្នុងគ្រប់កិច្ចការល្អ និងពាក្យសំដីផង។