1. បងប្អូនអើយ! ចំពោះការយាងមករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងការដែលយើងត្រូវជួបជុំគ្នានៅចំពោះមុខរបស់ព្រះអង្គនោះ យើងអង្វរអ្នករាល់គ្នាថា
2. កុំប្រញាប់ជ្រួលច្របល់ ឬស្លន់ស្លោឡើយ ទោះបីដោយសារវិញ្ញាណណា ពាក្យសំដីណា ឬសំបុត្រណាដែលទំនងជាមកពីយើងក្ដីដែលថា ថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។
3. កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន