15. ហើយព្រះអង្គបានសោយទិវង្គតជំនួសមនុស្សទាំងអស់ នោះមនុស្សដែលរស់នៅ មិនរស់ដើម្បីខ្លួនឯងទៀតទេ គឺរស់ដើម្បីព្រះអង្គដែលបានសោយទិវង្គត និងបានរស់ឡើងវិញសម្រាប់ពួកគេ
16. ដូច្នេះហើយចាប់ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។
17. ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
18. អ្វីៗទាំងអស់មកពីព្រះជាម្ចាស់ ដែលបានផ្សះផ្សាយើងជាមួយព្រះអង្គតាមរយៈព្រះគ្រិស្ដ ព្រមទាំងបានប្រទានមុខងារបម្រើខាងការផ្សះផ្សានោះមកយើងទៀតផង