1. ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។
2. បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងមកពីទិសខាងកើត ទាំងមានត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតាទាំងបួនរូបដែលបានទទួលអំណាចឲ្យធ្វើទុក្ខផែនដី និងសមុទ្រ
3. ថា៖ «មិនត្រូវធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ រហូតទាល់តែយើងបានបោះត្រាលើថ្ងាសពួកបាវបម្រើរបស់ព្រះជាម្ចាស់នៃយើងរួចហើយសិន»។
4. ខ្ញុំក៏ឮចំនួនពួកអ្នកដែលត្រូវបានបោះត្រានោះ គឺមានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃពួកកូនចៅអ៊ីស្រាអែលដែលបានបោះត្រា។
5. ពីកុលសម្ព័ន្ធយូដា មានមួយម៉ឺនពីរពាន់នាក់បានបោះត្រា ហើយពីកុលសម្ព័ន្ធរូបេន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធកាដ មានមួយម៉ឺនពីរពាន់នាក់
6. ពីកុលសម្ព័ន្ធអេស៊ើរ មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធណែបថាលី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធម៉ាណាសេ មានមួយម៉ឺនពីរពាន់នាក់
7. ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់
8. ពីកុលសម្ព័ន្ធសាប់យ៉ូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់។
9. ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញមនុស្សយ៉ាងច្រើនសន្ធឹកដែលគ្មានអ្នកណាអាចរាប់បានឡើយ អ្នកទាំងនោះមកពីគ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅនឹងដៃរបស់ពួកគេផង