1. បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានបាត់ទៅ ក៏គ្មានសមុទ្រទៀតឡើយ
2. ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។
3. ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេ ពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ
4. ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្ដីស្លាប់ ទុក្ខព្រួយ សម្រែកទ្រហោយំ ឬការឈឺចាប់ទៀតហើយ ដ្បិតអ្វីៗកាលពីមុនបានបាត់អស់ទៅហើយ»។
5. ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ «មើល៍ យើងធ្វើអ្វីៗទាំងអស់ជាថ្មី»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ»។
6. បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិត ដោយឥតគិតថ្លៃ។