6. ប៉ុន្ដែអ្នកមានសេចក្ដីនេះ គឺអ្នកស្អប់ការប្រព្រឹត្ដិរបស់ពួកនីកូឡាសដែលយើងក៏ស្អប់ដែរ។
7. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
8. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
9. យើងស្គាល់សេចក្ដីវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្ដែអ្នកជាអ្នកមានវិញ ហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរ ប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។
10. កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
11. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។
12. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាឋ ព្រះអង្គដែលមានដាវមុខពីរដ៏មុតឋ មានបន្ទូលដូច្នេះថា
13. យើងស្គាល់កន្លែងដែលអ្នករស់នៅឋហើយ គឺឋជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង ប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើង ហើយមិនបានលះបង់ចោលជំនឿលើយើងឡើយ ទោះបីជាក្នុងពេលដែលអាន់ទីប៉ាស ជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ
14. ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីខ្លះ ពីព្រោះក្នុងចំណោមអ្នក មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបានបង្រៀនបាឡាកឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែល ដើម្បីនាំពួកគេឲ្យបរិភោគសំណែនដល់រូបព្រះ ហើយឲ្យប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ
15. ហើយក្នុងចំណោមអ្នក ក៏មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសយ៉ាងដូច្នោះដែរ។
16. ដូច្នេះ ចូរប្រែចិត្ដ បើមិនដូច្នោះទេ យើងនឹងមកឯអ្នកយ៉ាងឆាប់ ហើយច្បាំងនឹងពួកគេដោយដាវដែលចេញពីមាត់របស់យើង។