4. បន្ទាប់មក ទេវតាទីបីយកពីពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងប្រភពទឹកទាំងឡាយ នោះទីទាំងនោះក៏ត្រលប់ជាឈាមដែរ។
5. ខ្ញុំបានឮទេវតានៃទឹកនិយាយថា៖ «ឱព្រះអង្គដ៏បរិសុទ្ធ ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! ព្រះអង្គជាព្រះដ៏សុចរិត ព្រោះព្រះអង្គបានសម្រេចធ្វើការទាំងនេះហើយ
6. ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ»។
7. នោះខ្ញុំឮកន្លែងថ្វាយតង្វាយនិយាយថា៖ «មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
8. ទេវតាទីបួនយកពានរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ហើយដួងអាទិត្យក៏បានទទួលអំណាចនឹងធ្វើឲ្យមនុស្សខ្លោចដោយសារភ្លើង។
9. មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។
10. ទេវតាទីប្រាំយកពានរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វសាហាវនោះ នោះនគររបស់វាក៏ត្រលប់ជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្ដាតរបស់ខ្លួនដោយព្រោះតែការឈឺចាប់
11. ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។
12. ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
13. ខ្ញុំបានឃើញវិញ្ញាណអាក្រក់បី ដូចជាសត្វកង្កែបចេញពីមាត់នាគ ពីមាត់សត្វសាហាវនោះ និងពីមាត់ពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ
14. ដ្បិតវិញ្ញាណទាំងនោះ គឺជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសំគាល់ ពួកវាចេញទៅរកពួកស្ដេចនៅលើផែនដីទាំងមូល ដើម្បីប្រមូលស្ដេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។