11. រីឯលោកយេស៊ូដែលហៅថាយូស្ទុស ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកអ្នកកាត់ស្បែក មានតែអ្នកទាំងនេះទេដែលជាអ្នករួមការងារសម្រាប់នគរព្រះជាម្ចាស់ ហើយបានលើកទឹកចិត្ដខ្ញុំទៀតផង។
12. លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។
13. ខ្ញុំធ្វើបន្ទាល់អំពីគាត់ថា គាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងពួកអ្នកនៅក្រុងហេរ៉ាប៉ូល។
14. លោកលូកាជាគ្រូពេទ្យជាទីស្រឡាញ់ និងលោកដេម៉ាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
15. សូមជម្រាបសួរដល់បងប្អូននៅក្រុងឡៅឌីសេ និងនាងនីមផាស ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះនាងដែរ។
16. ពេលណាអ្នករាល់គ្នាបានអានសំបុត្រនេះរួចហើយ ចូរឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។